ប៉េងប៉ោងចារកម្មចិន ហោះពីលើផ្ទៃសមុទ្រតៃវ៉ាន់ សំដៅទៅភាគខាងជើង

ក្រសួងការពារជាតិតៃវ៉ាន់ នៅថ្ងៃចន្ទនេះ បានរាយការណ៍ពីការរកឃើញប៉េងប៉ោងចារកម្មចិនមួយនៅដែនសមុទ្រ ដែលហោះឆ្ពោះទៅភាគខាងជើង ។

តៃវ៉ាន់​ ដែល​ចិន​អះអាង​ថា​ជា​ទឹកដី​របស់​ខ្លួន​ បាន​ត្អូញត្អែរ​ថា​ ក្នុង​ប៉ុន្មាន​សប្តាហ៍​ដែល​ឈាន​ដល់​ការ​បោះឆ្នោត​ប្រធានាធិបតី​ ក្នុង​ខែ​មករា សកម្មភាព​ប៉េងប៉ោង​ក្រុងប៉េកាំង មានការកើន​ឡើង​ក្នុង​ទំហំ​មិន​ធ្លាប់​មាន​ពី​មុន​មក។

ទន្ទឹមនោះ តៃវ៉ាន់ បានពិពណ៌នាអំពីឧប្បត្តិហេតុនេះថាជាផ្នែកនៃយុទ្ធនាការដាក់សម្ពាធរបស់ចិន ដែលហៅថាសង្គ្រាមតំបន់ប្រផេះ ដែលបង្កើតឡើង ដើម្បីបំផ្លិចបំផ្លាញសត្រូវដោយប្រើយុទ្ធសាស្ត្រមិនទៀងទាត់ដោយគ្មានការប្រយុទ្ធបើកចំហ។

តៃវ៉ាន់​ ជំទាស់​យ៉ាង​ខ្លាំង​ចំពោះ​ការទាមទារ​អធិបតេយ្យភាព​របស់​ចិន ហើយ​ថា​មាន​តែ​ប្រជាជន​កោះ​នេះ​ទេ​ដែល​អាច​សម្រេច​អនាគត​របស់​ពួកគេ ។

គួរបញ្ជាក់ថា បន្ទាប់ពីការឡើងកាន់តំណែងរបស់មេដឹកនាំតៃវ៉ាន់ថ្មីមកធ្វើឲ្យចិន មានការខឹងសម្បារចំពោះការប្ដេជ្ញាចិត្តរបស់លោក ជុំវិញការចង់ផ្ដាច់ខ្លួនដ៏មានសក្ដានុពល៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment