ទោះវាយប្រហារគ្នាយ៉ាងចាស់ដៃក៏ដោយ តែ Netanyahu ថា បទឈប់បាញ់ជាមួយហេសបូឡា កាន់តែខិតជិតហើយ

កិច្ចព្រមព្រៀងឈប់បាញ់រវាងអ៊ីស្រាអែល និងចលនាហេសបូឡា Shia កាន់តែជិតលេចរូបរាងឡើង បន្ទាប់ពីមានភាពតានតឹងជាបន្តបន្ទាប់។

យោង​តាម​ប្រភព ​បាន​ឲ្យ​ដឹង​ថា ភាគី​នានា​កំពុងរៀបចំ​ធ្វើ​កិច្ច​ព្រម​ព្រៀង​មួយ បើ​ទោះ​បី​ជា​មាន​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​ យ៉ាង​ខ្លាំង​ក៏​ដោយ។

អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រាប់ឲ្យដឹងថា យើងកំពុងឆ្ពោះទៅរឿងមួយនេះ ប៉ុន្តែនៅតែមានបញ្ហាមួយចំនួនដែលត្រូវដោះស្រាយ ។

ទន្ទឹមនោះ គេហទំព័រព័ត៌មាន Ynet ក៏បានរាយការណ៍ថា អ៊ីស្រាអែល បើកភ្លើងខៀវជាបឋមដល់កិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយក្រុមហេសបូឡា ដែលស្ថិតនៅក្រោមការយល់ព្រមចុងក្រោយដោយគណៈរដ្ឋមន្ត្រី។

ដោយឡែក បេសកជនអាមេរិកប្រចាំតំបន់មជ្ឈិមបូព៌ា លោក Amos Hochstein បានព្រមានថា ប្រសិនបើអ៊ីស្រាអែល មិនឆ្លើយតបជាវិជ្ជមាននៅថ្ងៃខាងមុខ សំណើកិច្ចព្រមព្រៀងឈប់បាញ់ជាមួយលីបង់ លោក នឹងដកខ្លួនចេញពីកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលនេះ ។

គួរបញ្ជាក់ថា មានការវាយប្រហារគ្នាទៅវិញទៅមករវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ខណថ្មីៗក្រុមនេះ បានបាញ់គ្រាប់រ៉ុក្កែត ២៥០ គ្រាប់សំដៅចូលទឹកដីក្រុងយេរ៉ូសាឡឹម ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment