យន្តហោះ Azimuth Airline Sukhoi Superjet 100 ដឹកអ្នកដំណើររបស់រុស្ស៊ី បានជួបបញ្ហាឆេះម៉ាស៊ីន អំឡុងពេលកំពុងចុះចតនៅអាកាសយានដ្ឋាន Antalya ប្រទេសទួរគី កាលពីល្ងាចថ្ងៃអាទិត្យ ។
អគ្គិភ័យដែលកើតឡើង ដោយសារបញ្ហាម៉ាស៊ីនដំណើរការមិនប្រក្រតី បន្ទាប់ពីការហោះហើរពីទីក្រុង Sochi នេះ ត្រូវបានរលត់ភ្លាមៗផងដែរ ដោយក្រុមអ្នកពន្លត់ ។
អ្នកដំណើរទាំង ៨៧ នាក់ និងសមាជិកពីឡុត ៤ នាក់ ត្រូវបានជម្លៀសខ្លួនចេញពីយន្តហោះដោយសុវត្ថិភាព ខណមិនមានរបាយការណ៍ពីអ្នកស្លាប់ និងរងរបួសនោះទេ ៕
ដោយ៖ ពេជ្រ