ក្រសួងវប្បធម៌ នឹងរៀបចំ “មហោស្រពសិប្បកម្មច្នៃប្រតិដ្ឋ”លើកទី១ ពីថ្ងៃទី២២ដល់២៣ ខែវិច្ឆិការ ឆ្នាំ២០២៥

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន សិល្បករ សិប្បករ សិស្ស-និស្សិត ជាពិសេសយុវជនជ្រាបថា នៅថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងនឹងរៀបចំ ” មហោស្រពសិប្បកម្មច្នៃប្រតិដ្ឋ លើកទី១ ” ដែលរៀបចំឡើងក្នុងគោលបំណងបំផុសស្មារតីយុវជន ចូលរួមប្រឡងប្រជែងស្នាដៃសិប្បកម្មច្នៃប្រតិដ្ឋ ដើម្បីលើកកម្ពស់ និងអភិវឌ្ឍវិស័យសិប្បកម្មច្នៃប្រតិដ្ឋនៅកម្ពុជា តាមរយៈការតាំងបង្ហាញស្នាដៃដែលមានគុណភាព ភាពច្នៃប្រតិដ្ឋ និងជំរុញឱ្យមានការបង្កើតថ្មី ដើម្បីស្វែងរកទីផ្សារសម្រាប់ផលិតផលសិប្បកម្មខ្មែរ ជាពិសេសចូលរួមលើកស្ទួយអត្តសញ្ញាណជាតិ។

ព័ត៌មានលម្អិតសូមទំនាក់ទំនងមក អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តាមរយៈទូរស័ព្ទលេខ ០៩៧ ៦៩៤ ៤១១៧(Telegram)និង ០៧០ ២៣២ ២១៣ (Telegram) ៕

Written by 

Related posts

Leave a Comment