ការតម្លើងពន្ធ​លោហៈធាតុ​របស់​ Trump បង្ក​ក្តី​បារម្ភ​ជា​សកល

មេដឹកនាំនៅជុំវិញពិភពលោកបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Donald Trump បានដាក់ពន្ធ 25 ភាគរយលើដែកថែបនិងអាលុយមីញ៉ូមបរទេស។

លោក ត្រាំ ​បាន​ចុះ​ហត្ថលេខា​លើ​ការ​ប្រកាស​អំពី​អត្រា​ខ្ពស់​ថ្មី​ក្នុង​ការិយាល័យ Oval Office នៅ​ល្ងាច​ថ្ងៃ​ចន្ទ។ អត្រាពន្ធថ្មីនេះនឹងចូលជាធរមាននៅថ្ងៃទី 12 ខែមីនា ឆ្នាំ២០២៥។

មន្ត្រីសហភាពអឺរ៉ុបបានសម្តែងការខកចិត្តរបស់ពួកគេចំពោះបញ្ហាតម្លើងពន្ធនេះ។ ស្នងការពាណិជ្ជកម្ម EU លោក Maros Sefcovic បាននិយាយកាលពីថ្ងៃអង្គារថា ពួកគេនឹងឆ្លើយតបចំពោះអត្រាពន្ធថ្មីនេះនៅក្នុង យុទ្ធវិធីដ៏រឹងមាំ និងសមាមាត្រ។

លោក Sefcovic ក៏បានកត់សម្គាល់ផងដែរថា ពន្ធគយមិនត្រឹមតែបង្កគ្រោះថ្នាក់សម្រាប់ដៃគូពាណិជ្ជកម្មដែលពាក់ព័ន្ធដោយផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រថុយប្រថាននឹងមានឥទ្ធិពលរំខានដល់មនុស្សជាច្រើនទៀត ក៏ដូចជាប្រព័ន្ធពាណិជ្ជកម្មសកលផងដែរ។  លោក​បាន​ថ្លែង​ថា​ បើ​និយាយ​ឲ្យ​សាមញ្ញ​ទៅ​វា​ជា​សេណារីយ៉ូ​ចាញ់តែម្តង​។

ក្រសួងពាណិជ្ជកម្មអាមេរិកបានឲ្យដឹងថា 15 ភាគរយនៃការនាំចូលលោហៈបានមកពីសហភាពអឺរ៉ុបកាលពីឆ្នាំមុន។

 ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង លោក Choi Sang-mok បាននិយាយថា លោកនឹងពិភាក្សាអំពីវិធានការឆ្លើយតបរួមគ្នាជាមួយ EU និងជប៉ុន។  លោកបាននិយាយថា រដ្ឋាភិបាលរបស់លោកនឹងរៀបចំជំនួយចាំបាច់សម្រាប់ក្រុមហ៊ុនដែលរងផលប៉ះពាល់ដោយសារពន្ធថ្មីនេះ។  លោក​ក៏​បាន​ប្រកាស​ដែរ​ថា នាយក​ប្រតិបត្តិ​មួយ​ក្រុម​មក​ពី​ក្រុមហ៊ុន​ធំៗ​របស់​កូរ៉េ​ខាង​ត្បូង​គ្រោង​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​អាមេរិកហើយនឹងនិយាយអំពីបញ្ហានេះ។

យ៉ាងណាក៏ដោយ លោកប្រធានាធិបតីអាមេរិកបានអះអាងម្តងហើយម្តងទៀតថា ការតម្លើងពន្ធគយនឹងជួយការពារការផលិតដែកនិងការងាររបស់អាមេរិក៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment