ក្រុមជម្រើសជាតិយុវនារីកម្ពុជាអាយុក្រោម ១៦ឆ្នាំ បានប្រកួតចាញ់ ក្រុមយុវនារីចិនហុងកុង U16 ដោយលទ្ធផល ៤-០ ក្នុងជំនួបបើកឆាកនៃពានរង្វាន់ Lion City Cup 2025 នៅប្រទេសសិង្ហបុរី នាកីឡដ្ឋានJalan Besar Stadium កាលពីម្សិលមិញ។
ចំណែកការប្រកួតបន្ទាប់របស់ក្រុមយុវនារីកម្ពុជា U16 ត្រូវប៉ះក្រុមនារីកូរ៉េខាងត្បូង នៅថ្ងៃទី១០ និងប៉ះម្ចាស់ផ្ទះសឹង្ហបុរី ថ្ងៃទី១២ ខែកក្ដដា ឆ្នាំ២០២៥នៅកីឡដ្ឋានJalan Besar Stadium៕
