ព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងាលើកទី ៩ ជួបជាមួយ”បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនបន្ទាប់ពីត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីពិភពលោក”–ឥស្សរជននៃប្រទេសអាស៊ីជាច្រើនរួមគ្នាអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន”នៅទីក្រុង Harbin ដែលជា”ទីក្រុងទឹកកក”របស់ប្រទេសចិន។
នៅថ្ងៃទី ១០ ខែកុម្ភៈ ក្នុងអំឡុងពេលព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងាលើកទី ៩ កំពុងបើកធ្វើនៅទីក្រុង Harbin សកម្មភាពផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនដ៏ពិសេស”ព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងាលើកទី ៩ ជួបជាមួយ”បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនបន្ទាប់ពីត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីពិភពលោក”បានប្រារព្ធធ្វើយ៉ាងឱឡារិកនៅទីក្រុង Harbin ។ អត្តពលិក មន្រ្តីគណៈប្រតិភូកីឡានិងអ្នកសារព័ត៌មានជិត ២០ រូបដែលមកពីប្រទេសម៉ុងហ្គោលី ថៃ ហ្វីលីពីន វៀតណាម ឥណ្ឌានិងនេប៉ាល់ជាដើមបានជួបជុំគ្នាយ៉ាងសប្បាយរីករាយនៅក្នុងស្ទូឌីយោរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនដើម្បីរួមគ្នាអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។
ក្នុងសកម្មភាពលើកនេះ ភ្ញៀវកិត្តិយសមកពីប្រទេសនានាបានរួមគ្នាច្រៀងបទចម្រៀងក្រោមចំណងជើង«ដើរកម្សាន្តនៅប្រទេសចិន»ដែលច្នៃនិពន្ធដោយមជ្ឈមណ្ឌលកម្មវិធីភាសាតំបន់អាស៊ីនិងអាហ្វ្រិកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនដើម្បីបង្ហាញពីសេចក្តីប្រាថ្នានិងការរំពឹងទុករបស់បណ្តាប្រទេសនានាលើពិភពលោកចំពោះការធ្វើទំនើបកម្ម ៕

