ប្រទះឃើញទារក​ម្នាក់ដែល​ត្រូវ​បាន​ម្តាយ​ចិត្ត​អប្រិយ ​យក​ទៅ​ប្លុង​ចោល​តាម​ចិញ្ចើម​ផ្លូវ​​

ភ្នំពេញ ៖ ទារក មានអាយុប្រហែល១ខែជាងម្នាក់ ត្រូវបានម្តាយចិត្តអប្រិយដាក់ក្នុងកន្ត្រកហើយយកទៅប្លុងចោលនៅចិញ្ចើមផ្លូវ ហើយត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​តាម​ផ្លូវ​ឃើញ​ ក៏បានរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ចយកទៅរក្សាទុក។

ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលា៨និង​៤០នាទី​យប់​ ថ្ងៃ​ទី​២៩ខែ​មករា​ឆ្នាំ​២០២៥​តាមបណ្ដោយផ្លូវ៣០ម៉ែត្រ​(ហៅ​ផ្លូវ​ទ្រុង​មាន់)សង្កាត់ស្ទឹងមានជ័យទី៣​ ខណ្ឌ​មានជ័យ​ រាជធានីភ្នំពេញ៕




Written by 

Related posts

Leave a Comment