លោកស្រី ឈឺន នីផា ត្រូវបានតែងតាំងជាគ្រូបង្គោលក្រុមជម្រើសជាតិនារីអាយុក្រោម១៩ឆ្នាំ ដើម្បីដឹកនាំប្រកួតក្នុងពានរង្វាន់ ASEAN U19 Girls’ Championship 2025 របស់ក្រុមជម្រើសជាតិនារីកម្ពុជាអាយុក្រោម ១៩ឆ្នាំ ដែលកម្ពុជា ស្ថិតនៅក្នុង Group B។ នេះបើយោងតាមផេកផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បង្ហោះនៅមុននេះ។
ការប្រកួតនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុង ហូជីមិញ (Ho Chi Minh) ប្រទេសវៀតណាម៕
