ទីបំផុត លោក ថង ប៊ុនថេង ហៅ សក្ខី ភគវន្ត ព្រមទទួលស្គាល់កំហុស ហើយសុំទោសជាសាធារណៈ

ភ្នំពេញ ៖ លោក ថង ប៊ុនថេង (ហៅ សក្ខី ភគវន្ត) បានយល់ព្រមទទួលស្គាល់កំហុស និងសុំទោជាសាធារណៈ បន្ទាប់ពីរដ្ឋមន្រ្តីក្រសួងធម្មការ ដឹកនាំកិច្ចប្រជុំបន្ទាន់មួយ កាលពីរសៀលម្សិលមិញ។

ជាលទ្ធផល អង្គប្រជុំបានសម្រេចដូចខាងក្រោម ៖ ១. លោក ថង ប៊ុនថេង (សក្ខី ភគវន្ត) ព្រមទទួលស្គាល់នូវកំហុសឆ្គង និងយល់ព្រម ពោលពាក្យសុំទោសជាសាធារណៈ ចំពោះចំណុចដែលខ្លួនបាន លើកឡើង កន្លងមក ដែលធ្វើឱ្យប៉ះពាល់ដល់ព្រះសង្ឃ ព្រះត្រៃបិដក និងព្រះពុទ្ធសាសនា, យល់ព្រមផ្លាស់ប្តូរឥរិយាបថក្នុងពេលពន្យល់ធម៌ និងឈប់ប្រើប្រាស់ក្រណាត់សំពត់ ពានា។ ២. យល់ព្រមលុបវីដេអូដែលបានផ្សព្វផ្សាយប៉ះពាល់កន្លងមក ចេញពីបណ្តាញសង្គម។ ៣. ក្រសួងមហាផ្ទៃនឹងពិនិត្យមើលនូវនីតិវិធីច្បាប់ ចំពោះសកម្មភាពប្រតិបត្តិរបស់សមាគមនេះ៕

Written by 

Related posts

Leave a Comment