ភ្លើងឆេះនៅកាលីហ្វ័រញ៉ា ទំហំខាតបង់បឋម ២៥០ ពាន់លានដុល្លារ ឬអាចលើសនេះ

ទីប្រឹក្សាភ្នាក់ងារឧតុនិយម AccuWeather បានឲ្យដឹងពីការខាតបង់ផ្នែកសេដ្ឋកិច្ច ដោយសារតែភ្លើងឆេះព្រៃនៅក្នុងតំបន់ Los Angeles នៃរដ្ឋកាលីហ្វ័រញ៉ា មានចំនួនជាង ២៥០ ពាន់លានដុល្លារ។

លោក Jonathan Porter ប្រធានឧតុនិយម AccuWeather បាននិយាយថា កម្លាំងខ្យល់ បង្កើននូវគ្រោះមហន្តរាយភ្លើងឆេះព្រៃយ៉ាងលឿនបំផុតមួយ នៅក្នុងប្រវត្តិសាស្ត្រអាមេរិកសម័យទំនើប ។

លោក​ បាន​បន្ថែម​ថា​ ការ​បំផ្លិចបំផ្លាញ​ដែល​បន្សល់​ទុក​គឺ​ជា​រឿង​ដ៏​គួរ​ឲ្យ​សោកស្ដាយ ហើយ​ចំនួន​ខាតបង់សេដ្ឋកិច្ច​ ក៏កំពុង​កើនឡើង​ដូចគ្នា ។

យោងតាមការប៉ាន់ប្រមាណចុងក្រោយរបស់ទីភ្នាក់ងារនេះ បានបញ្ជាក់ថា ការខូចខាតសរុបមានចាប់ពី ២៥០ ទៅ ២៧៥ ពាន់លានដុល្លារ។

គួរបញ្ជាក់ថា ភ្លើងឆេះព្រៃ បានចាប់ផ្តើមរីករាលដាលនៅក្នុងទីក្រុង Los Angeles កាលពីថ្ងៃទី ៧ ខែមករា ដោយបំផ្លាញអគារជាង ១២,៣០០ ខ្នង ខណចំនួន​អ្នក​ស្លាប់​កើនឡើងបន្តបន្ទាប់ ៕

ដោយ៖ ពេជ្រ                   

Written by 

Related posts

Leave a Comment