ប៉ះ​ទង្គិច​គ្នា​ផ្អើលបរិវេណអគារប្រធានាធិបតីកូរ៉េខាងត្បូង ខណប៉ូលិសចូលចាប់ខ្លួនលោក Yoon

ប៉ូលិសកូរ៉េខាងត្បូង កំពុងសម្រុកចូលទៅចាប់ខ្លួនលោក Yoon Suk Yeol ដែលត្រូវបានចោទប្រកាន់ពីបទបះបោរដល់អគារប្រធានាធិបតី ប៉ុន្តែត្រូវអង្គភាពគាំទ្រលោក រារាំង។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap រាយការណ៍។

យោងតាមរបាយការណ៍ អ្នកស៊ើបអង្កេតមកពីទីភ្នាក់ងារប្រឆាំងអំពើពុករលួយរបស់រដ្ឋ បានចូលទៅក្នុងអគាររបស់ប្រធានាធិបតី នៅថ្ងៃសុក្រនេះ ដើម្បីអនុវត្តដីកាឃុំខ្លួនដែលចោទប្រកាន់លើលោក Yoon Suk Yeol ជុំវិញការប្រកាសដាក់ច្បាប់អាជ្ញាសឹក កាលពីខែមុន ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកអនុវត្តច្បាប់ ត្រូវបានរារាំងដោយកម្លាំងយោធាគាំទ្រ លោក Yoon នៅពេលអនុវត្តដីកាឃុំខ្លួនប្រធានាធិបតី ។

ទន្ទឹមនោះ ការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ (CIO) បានឲ្យដឹង នៅក្នុងសេចក្តីជូនដំណឹងមួយទៅកាន់សារព័ត៌មានថា ខ្លួនចាប់ផ្តើមអនុវត្តដីកានេះ ប៉ុន្តែមន្ត្រីប៉ូលិសថា អ្នកស៊ើបអង្កេតត្រូវរារាំងមិនឱ្យចូលទៅក្នុងអគារស្នាក់នៅដោយអង្គភាពយោធាដែលសន្មតថាជាកម្មសិទ្ធិនៃទី​បញ្ជា​ការ​ការពារ​រាជធានី ។

ការិយាល័យស៊ើបអង្កេតអំពើពុករលួយ កំពុងពិនិត្យមើលស្ថានភាពនៃការប្រកាសច្បាប់អាជ្ញាសឹកដោយប្រធានាធិបតីដែលត្រូវបានចោទប្រកាន់ពីបទបះបោរ បន្ទាប់ពីការផ្លាស់ប្តូរនេះ។

ក្រុម CIO បាន​ដាក់​ដីកា​ឃុំ​ខ្លួន​ចូលជាធរមាន នៅ​ថ្ងៃ​ទី ៣០ ខែ​ធ្នូ មួយ​ថ្ងៃ​បន្ទាប់​ពី លោក Yoon Suk Yeol ខកខាន​ក្នុង​ការបង្ហាញខ្លួនមុខតុលាការ ជាលើកទី ៣ ។

គួរបញ្ជាក់ថា ច្បាប់កូរ៉េខាងត្បូង អនុញ្ញាតឱ្យកាត់ទោសប្រធានាធិបតីដែលកាន់អំណាចក្នុងករណីក្បត់ជាតិ ឬការបះបោរ។ មេធាវី​ការពារ​ក្តី​របស់​ប្រធានាធិបតី​ បាន​ទទូច​ថា ទីភ្នាក់ងារ​នេះ​គ្មាន​សិទ្ធិ​អំណាច​ក្នុង​ការ​ស៊ើបអង្កេត​ករណី​បះបោរ​ទេ ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment