ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump បាននិយាយថាលោក កំពុងដាក់គោលដៅសម្រាប់អ្នកអភិវឌ្ឍន៍របស់លោក ដោយសម្លឹងឆ្ពោះទៅទីក្រុង Los Angeles នៅពេលឡើងកាន់តំណែងផ្លូវការ ។
អតីតអ្នកអភិវឌ្ឍន៍អចលនទ្រព្យរូបនេះ បានលើកឡើង ក្នុងអំឡុងពេលសម្ភាសន៍តាមទូរស័ព្ទជាមួយសារព័ត៌មានអភិរក្សនិយម Newsmax ថា តំបន់ដែលរងការដុតបំផ្លាញ មើលទៅហាក់វាដូចជារងការវាយប្រហារដោយគ្រាប់បែកដ៏ធំ ។
លោក Trump ដែលនឹងត្រូវឡើងកាន់តំណែងផ្លូវការនៅថ្ងៃចន្ទ សប្ដាហ៍ក្រោយបេះ ក៏បានបន្ថែមថា យើងនឹងធ្វើអ្វីៗជាមួយទីក្រុង Los Angeles ប៉ុន្តែលោក មិនបញ្ជាក់លម្អិតឡើយ ។
លោក Trump ក៏មិនបានឆ្លើយសំណួរអំពីថាតើលោកនឹងទទួលយកការអញ្ជើញទៅទស្សនានៅតំបន់នេះដែរ ឬយ៉ាងណា នោះទេ ៕
ដោយ៖ ពេជ្រ