ប៉ូលិសកូរ៉េខាងត្បូង ចូលឆែកឆេរការិយាល័យអាកាសយានដ្ឋាន Jeju Air ជាផ្នែកនៃការស៊ើបអង្កេត

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង បានឲ្យដឹងថា ប៉ូលិស កំពុងពិនិត្យមើលការិយាល័យអាកាសយានដ្ឋាន Jeju Air និង Muan International Airport ដែលជាផ្នែកមួយនៃការស៊ើបអង្កេតរបស់ពួកគេលើករណីធ្លាក់យន្តហោះ កាលពីថ្ងៃអាទិត្យ។ ឧបទ្ទវហេតុនេះ បានសម្លាប់មនុស្ស ១៧៩ នាក់ ខណពីឡុត ២ នាក់ រួចជីវិត។

ការស្វែងរកនេះ បើតាមសេចក្តីរាយការណ៍ រួមមានការិយាល័យទីក្រុងសេអ៊ូលរបស់ប្រតិបត្តិករយន្តហោះ ក៏ដូចជាការិយាល័យអាកាសយានដ្ឋាន និងប៉មត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសផងដែរ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​បានឲ្យដឹង​ថា ប៉ូលិស​កំពុង​ស៊ើបអង្កេត​គ្រោះថ្នាក់​នេះ​ដោយ​ចោទប្រកាន់​ពី​ការ​ធ្វេសប្រហែស​វិជ្ជាជីវៈ​ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់។ ពួកគេ​និយាយ​ថា ឯកសារ និង​សម្ភារ​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ និង​ថែទាំ​យន្តហោះ​ត្រូវ​បាន​រឹបអូស​។

តាមរបាយការណ៍ក៏និយាយផងដែរថា នាយកប្រតិបត្តិ Jeju Air លោក Kim E-bae ត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេសកូរ៉េខាងត្បូងក្នុងនាមជាសាក្សីដ៏សំខាន់ក្នុងហេតុការណ៍នេះ។

អ្នកជំនាញអាកាសចរណ៍បាននិយាយថា ការខូចខាតរបស់យន្តហោះត្រូវបានពង្រីកកាន់តែធំនៅពេលដែលវាបានបុករចនាសម្ព័ន្ធបេតុងបន្ទាប់ពីចុះចត។ រចនាសម្ព័ននេះមានចម្ងាយប្រហែល ២៥០ ម៉ែត្រពីចុងបញ្ចប់នៃផ្លូវរត់ជាមូលដ្ឋានគ្រឹះសម្រាប់ឧបករណ៍ណែនាំការចុះចតដែលហៅថា localizer។ ប៉ូលីសក៏កំពុងពិនិត្យមើលថាតើមានបញ្ហាអ្វីជាមួយឧបករណ៍របស់ព្រលានយន្តហោះ និងប្រព័ន្ធគ្រប់គ្រងការហោះហើរ។

មន្ត្រីក្រសួងដឹកជញ្ជូនកូរ៉េខាងត្បូង ក៏កំពុងស្វែងរកដើម្បីកំណត់ពីមូលហេតុនៃការធ្លាក់យន្តហោះនេះ ស្របពេលជាមួយនឹងអ្នកស៊ើបអង្កេតគ្រោះថ្នាក់អាកាសចរណ៍អាមេរិក។ ក្រសួងបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានបញ្ចប់ការបំប្លែងទិន្នន័យពីម៉ាស៊ីនថតសំឡេងរបស់យន្តហោះទៅជាឯកសារអូឌីយ៉ូ។ វា​គ្រោង​នឹង​យក​ឧបករណ៍​ថត​សំឡេង​ហោះហើរ​យក​មក​វិភាគ​នៅ​សហរដ្ឋអាមេរិក៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment