លោក Fico ព្រមានផ្ដាច់ភ្លើងផ្ទះពលរដ្ឋអ៊ុយក្រែននៅស្លូវ៉ាគី ដោយសារទង្វើលោក Zelensky

នាយករដ្ឋមន្រ្តីស្លូវ៉ាគី លោក Robert Fico និងរដ្ឋាភិបាលរបស់លោក នឹងពិភាក្សាអំពីវិធានការសងសឹកប្រឆាំងនឹងអ៊ុយក្រែនបន្ទាប់ពីការបញ្ឈប់ការបង្ហូរឧស្ម័ន។

លោក Fico បាននិយាយថា ការបញ្ឈប់ការដឹកជញ្ជូនឧស្ម័នរបស់រុស្ស៊ី គឺជាទង្វើនៃការបំផ្លិចបំផ្លាញដោយ លោក Zelensky ។

លោក ​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​ស្លូវ៉ាគី​ នឹង​ពិភាក្សា​អំពី​វិធានការសងសឹក បន្ទាប់ពីការវិលត្រឡប់របស់គណៈប្រតិភូ ។

លោក Fico ថា ក្នុងនាមទិសដៅរបស់គណបក្សលទ្ធិប្រជាធិបតេយ្យសង្គម យើងត្រៀមខ្លួនរួចជាស្រេចក្នុងការចរចា និងនៅក្នុងសម្ព័ន្ធដើម្បីយល់ព្រមបញ្ឈប់ការផ្គត់ផ្គង់អគ្គិសនី និងកាត់បន្ថយការគាំទ្រយ៉ាងខ្លាំងសម្រាប់ពលរដ្ឋអ៊ុយក្រែននៅស្លូវ៉ាគី ។

គួរបញ្ជាក់ថា នៅថ្ងៃទី ១ ខែមករា ការបង្ហូរឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមរយៈអ៊ុយក្រែន ត្រូវបានបញ្ឈប់ទាំងស្រុង ដោយសារតែការបដិសេធរបស់ទីក្រុងគៀវ ក្នុងការបន្តកិច្ចព្រមព្រៀង ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment