អាជ្ញាធរប៉ាឡេស្ទីន បាននិយាយថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ រថយន្តមនុស្សធម៌ប្រហែល ២,០០០ គ្រឿង បានចូលដល់តំបន់ហ្គាហ្សា ដែលស្មើនឹងតិចជាង ១៥ ភាគរយ នៃតម្រូវការប្រជាជនក្នុងតំបន់។

យោងតាមប្រភព បានឲ្យដឹងថា ក្នុងរយៈពេល ២៥ ថ្ងៃកន្លងមកនេះ យ៉ាងហោចណាស់មានឡានដឹកជំនួយចំនួន ១៥,០០០ គ្រឿង ដែលត្រូវបានគេរំពឹងទុកថានឹងចូលដល់ហ្គាហ្សា ប៉ុន្តែមានតែ ២,១៨៧ គ្រឿងប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាត។
ទន្ទឹមនោះ អាជ្ញាធរនៅតំបន់ហ្គាហ្សា បានចោទប្រកាន់បញ្ហានេះលើអ៊ីស្រាអែល ដែលកំពុងរារាំងប្រតិបត្តិការជំនួយមនុស្សធម៍នៅតាមព្រំដែនចេញ-ចូល ដោយអំពាវនាវឱ្យសហគមន៍ពិភពលោក ចាត់វិធានការធ្ងន់ធ្ងរផងដែរ។
ភាពតានតឹងបានកើនឡើង បន្ទាប់ពីលោក Netanyahu ប្រកាសឲ្យមានការអនុម័តផែនការវាយប្រហារយកហ្គាហ្សាមកកាន់កាប់ទាំងស្រុង៕


ដោយ៖ ពេជ្រ