គ្រូបង្វឹកក្រុមភ្នំពេញក្រោនលោក Oleg Starynskyi និយាយអំពីការប្រកួតជាមួយ Tainan City FC ថា«សម្រាប់ការប្រកួតនេះយើងនៅតែបន្តប្រកួតប្រជែង ដើម្បីប្រជែងតំណែងទៅលេងវគ្គបន្ទាប់ និងទទួលបានលេខ ១ ក្នុងពូល ហើយសម្រាប់ក្រុមទាំង ២ សុទ្ធតែមានឪកាសក្នុងការឡើងទៅវគ្គបន្ត។ យើងមើលការប្រកួតរបស់ Tainan City ពួកគេគឺជាក្រុមដែលមានការរៀបចំការពារល្អ និងតំបន់ប្រយុទ្ធក៏ដូចគ្នា ដូច្នេះគ្រប់ពេលគឺគេអាចរកគ្រាប់បាល់បាន ខ្ញុំគិតថាវាគឺជាការប្រកួតពិបាក ប៉ុន្តែយើងត្រូវតែរៀបចំឲ្យបានល្អពីមួយប្រកួតទៅមួយប្រកួត។»
សូមជម្រាបថា ក្លឹបភ្នំពេញក្រោន នឹងត្រូវប៉ះ Tainan City នៅវេលាម៉ោង៣រសៀល នៅកីឡដ្ឋាន Indomilk Arena ប្រទេសឥណ្ឌូណេស៊ី ហើយជំនួបនេះភ្នំពេញក្រោនត្រូវការឈ្នះឬក៏ស្មើទៅលើក្លឹប Tainan City របស់តៃវ៉ាន់ ដាច់ខាត ដើម្បីកក់កៅអីឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ៕

