ក្របខ័ណ្ឌលីគ Premier League បានប្រកាសថារដូវកាលនេះ នឹងមានការប្រកួតតែមួយគូប៉ុណ្ណោះនៅថ្ងៃ Boxing Day ដែលជាជំនួបរវាងក្រុមបិសាចក្រហម Manchester United តទល់នឹងក្រុមសារិកាព្រៃ Newcastle United នៅសប្តាហ៍ទី១៨ ក្នុងខែធ្នូ ចុងឆ្នាំ២០២៥ ។
ការប្រែប្រួលកម្មវិធីប្រកួតនេះ បានធ្វើឱ្យមានភាពខុសប្លែកច្រើននៅជំនួបប្រកួតដូចរាល់ដង ក្នុងរយៈពេល ៤៣ឆ្នាំកន្លងមកនេះនៃជំនួបចំថ្ងៃ Boxing Day ដែលចំថ្ងៃសុក្រឆ្នាំនេះ ដែលតែងតែធ្វើឱ្យអ្នកគាំទ្របានរីករាយជាយូរមកហើយ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់លីគ បានលើកឡើងពីសម្ពាធលើកាលវិភាគនៃការប្រកួតកាន់តែកើនឡើង ដែលទាក់ទងនឹងការពង្រីកការប្រកួតក្លឹបក្នុងតំបន់អឺរ៉ុបនោះ ថាជាមូលហេតុចម្បងសម្រាប់ការផ្លាស់ប្តូរនេះ៕

