Man Utd ទុកពេល​ឲ្យ​លោក Ruben Amorim ដល់ដំណាច់ឆ្នាំនេះដើម្បីស្រោចស្រង់​ក្រុម

ម្ចាស់ក្លឹប និងនាយកប្រតិបត្តិ Manchester United លោក Sir Jim Ratcliffe បានសម្រេចទុកពេលឱ្យគ្រូបង្វឹកលោក Ruben Amorim ដល់ដំណាច់ឆ្នាំនេះដើម្បីស្រោចស្រង់លទ្ធផលក្រុម បើពុំនោះទេនឹងត្រូវចាកចេញពីតំណែងហើយ។

ជាមួយគ្នានោះដែរក្រុមប្រឹក្សាភិបាលរបស់ក្លិប Man​ U​t​d បានបង្ហាញបេក្ខជន៣រូបរួចហើយត្រៀមជំនួសតំណែងលោក Ruben Amorim រួមមាន៖​ លោក Gareth Southgate អ្នកចាត់ការទូទៅរបស់ Crystal Palace លោក Oliver Glasner និងគ្រូបង្វឹកក្រុម Bournemouth លោក Andoni Iraola៕

Written by 

Related posts

Leave a Comment