ម្ចាស់ក្លឹប និងនាយកប្រតិបត្តិ Manchester United លោក Sir Jim Ratcliffe បានសម្រេចទុកពេលឱ្យគ្រូបង្វឹកលោក Ruben Amorim ដល់ដំណាច់ឆ្នាំនេះដើម្បីស្រោចស្រង់លទ្ធផលក្រុម បើពុំនោះទេនឹងត្រូវចាកចេញពីតំណែងហើយ។
ជាមួយគ្នានោះដែរក្រុមប្រឹក្សាភិបាលរបស់ក្លិប Man Utd បានបង្ហាញបេក្ខជន៣រូបរួចហើយត្រៀមជំនួសតំណែងលោក Ruben Amorim រួមមាន៖ លោក Gareth Southgate អ្នកចាត់ការទូទៅរបស់ Crystal Palace លោក Oliver Glasner និងគ្រូបង្វឹកក្រុម Bournemouth លោក Andoni Iraola៕
