យោធា​សៀមនាំអ្នកវាស់វែងចូលមកជិតបង្គោលព្រំដែន​លេខ​៤៦​និង​៤៧  នៅចំការ អំពៅ ភូមិ ជោគជ័យ ឃុំ អូរបីជាន់ ស្រុក អូរជ្រៅ 

បន្ទាយមានជ័យ ៖ នាវេលាព្រឹកម៉ោង៨និង១៥នាទី ថ្ងៃទី៣០ខែ កញ្ញា ឆ្នាំ ២០២៥ នេះ ទាហានសៀមបាននាំអ្នតវកវាស់វែងដីចូលមកជិតបង្គោលព្រំដែនលេខ៤៦ នៅចំណុចចំការ អំពៅ ភូមិ ជោគជ័យ ឃុំ អូរបីជាន់ ស្រុក អូរជ្រៅ ខេត្ត បន្ទាយមានជ័យ ។ នេះបើតាមប្រភពព៍ត៌មានពីព្រំដែនកម្ពុជា សៀមនាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នេះ។ ប៉ុន្តែកងកម្លាំងកម្ពុជាឈរជើងទីនោះ បាន រុញចេញ មិនអោយពួកវាមក វាស់វែងបានទេ ។ បន្ទាប់មក ពួកទាហានសៀមបានដកថយបន្តិចដោយទៅឈរទៅក្បែរ ដើមស្វាយ   ប៉ុន្តែមិនទាន់ទៅណាឆ្ងាយទេ  ខណទាហានសៀម មួយ ក្រុម ទៀត ក៏ចង់ទៅអុកឡុកនៅបង្គោលព្រំដែនលេខ៤៧ ដែរ។ ប៉ុន្តែកងកម្លាំងជួរមុខ និង ប្រជាពលរដ្ឋ យើង ត្រៀមខ្លួន ជានិច្ច ដើម្បី ការពារ បូរណភាពទឹកដី នៅទីនោះ។

នេះជា សកម្មភាព បង្ករហេតុ របស់ ទាហាន សៀម រំលោភបំពាន មកលើ បូរណភាពទឹកដី កម្ពុជា និង បាន រំលោភ បទឈប់បាញ់ផងដែរ ។ 

គិតមកត្រឹមម៉ោង ៨:១៥ នាទី សភាពការណ៍នៅទីនោះមិនទាន់ ធ្ងន់ធ្ងរ នៅឡើយ ទេ តែខាងយើង បានត្រៀម ខ្លួន ជានិច្ច ដើម្បី ការពារ បូរណភាពទឹកដី ៕

Written by 

Related posts

Leave a Comment