ឯកឧត្តម​អភិបាល​ខេត្តស្វាយរៀង​អញ្ជេីញសួរសុខទុក្ខ លោកវរសេនីយ៍ឯក ហ៊ុល វុទ្ធី កងវិស្វកម្មកងទ័ពជើងគោក វីរកងទ័ពជួរមុខប្រចាំទិសប្រាសាទតាក្របីដែលរងគ្រោះត្រូវផ្សែងពុលរបស់ថៃ

នាព្រឹកថ្ងៃសៅរ៍​ ១៤រោច ចែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥នេះ​​ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាល​នៃគណៈអភិបាលខេត្តស្វាយរៀង​ បានអញ្ជេីញចុះសួរសុខទុក្ខ លោកវរសេនីយ៍ឯក ហ៊ុល វុទ្ធី កងវិស្វកម្មកងទ័ពជើងគោក វីរកងទ័ពជួរមុខប្រចាំនៅទិសប្រាសាទតាក្របី ដែលត្រូវផ្សែងពុលកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ និងបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ បច្ចុប្បន្នកំពុងសម្រាកនៅគេហដ្ឋាន ស្ថិតនៅក្នុងភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

អញ្ជេីញចូលរួមក្នុងឱកាសនោះដែររួមមាន​ លោកអភិបាលរងខេត្ត​ លោក​ លោកស្រី​ ប្រធានមន្ទីរ​/អង្គភាពនានាក្នុងខេត្ត​ លោកអភិបាលក្រុងស្វាយរៀង​ លោកស្រីចៅសង្កាត់​ ព្រមទាំងអាជ្ញាធរជាច្រេីនរូបទៀត។

ឯកឧត្តមអភិបាលខេត្តនិងសហការីបាននាំមកនូវសម្ភារជាគ្រឿងឧបភោគ​ បរិភោគ​ និងថវិការបស់សម្តេចកិ្តសង្គហបណ្ឌិត​ ម៉ែន​ សំអន​ ចំនួន១លានរៀល​ .ថវិកា​របស់រដ្ឋបាលខេត្តចំនួន១លានរៀង​ និងថវិការបស់មន្ទីរ/អង្គភាពដែលបានចូលរួមដោយផ្ទាល់មួយចំនួនទៀតផងដែរ៕(CPP)

Written by 

Related posts

Leave a Comment