បិសាចក្រហម Manchester United ត្រូវពើបប្រទះគូប្រជែង Grimsby មកពី League Two ក្នុងជុំទី២ ព្រឹត្តិការណ៍ពានរង្វាន់លំដាប់ទី៣ អង់គ្លេស League Cup 2025-26។
អតីតម្ចាស់ជើងឯកពាន EFL Cup ៦សម័យកាលមួយនេះ នឹងធ្វើដំណើរទៅផ្ទះរបស់ Grimsby ដើម្បីប្រជែងយកកៅអីឡើងទៅជុំទី៣ ជាបន្តទៀតនារាត្រីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ គ្រាដែលក្រុមការពារតំណែងជើងឯក Newcastle United អង្គុយរង់ចាំលេងជុំទី៣ ក្នុងនាមជាក្រុមដែលបញ្ចប់ក្នុងចំណាត់ថ្នាក់ទាំង៩ នៅលីគ Premier League រដូវកាលមុន។
ក្រុមរបស់លោក Ruben Amorim ដែលពុំមានកៅអីលេងពានអឺរ៉ុបណាមួយនារដូវកាលថ្មី បានស្ថិតក្នុងចំណោមក្រុមទាំង១១ នៅ Premier League ដែលត្រូវបានចាប់ឆ្នោតផ្តើមចេញពីជុំទី២ នៃពាន EFL Cup 2025-26 នាចុងខែនេះតែម្តង៕
