សមត្ថកិច្ចបង្រ្កាបសាច់បង្កក និងទំនិញឆ្លងអូរព្រំដែនពីថៃរាប់តោន ចូលកម្ពុជាខាងជិតច្រកតំបន់ម៉ាឡៃ

បន្ទាយមានជ័យ ៖ សមត្ថកិច្ចចម្រុះស្រុកម៉ាឡៃ​ កាលពីរសៀលថ្ងៃទី២២ សីហា​២០២៥ បានចុះបង្រ្កាបទំនិញរាប់សិបតោនមានសាច់បង្កក​ និងទំនិញចាប់ហូយនាំចូលពីប្រទេសថៃ​ដោយលួចឆ្លងអូរព្រំដែនខាងជើងច្រកតំបន់ម៉ាឡៃចំនុចភូមិតាសេកជ្រុំឃុំម៉ាឡៃស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យនិងបានឃាត់ខ្លួនជនពាក់ព័ន្ធជាម្ចាស់ទីតាំងម្នាក់និងរថយន្តមួយគ្រឿង។

តាមសមត្ថកិច្ចបានអោយដឹងថា ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបងខេត្តបន្ទាយមានជ័យ សមត្ថកិច្ចចម្រុះក្រោមការដឹកនាំរបស់អភិបាលរងខេត្តបន្ទាយមានជ័យ ,លោកស្វាយ ជា អភិបាលស្រុកម៉ាឡៃ​ បានចុះបង្រ្កាបករណីជួញដូរនាំទំនិញពីប្រទេសថៃចូលមកកម្ពុជាតាមការឆ្លកាត់អូរព្រំដែនចំនុចក្រោយផ្ទះពលរដ្ឋដែលរស់នៅជាប់អូរព្រំដែនហើយយកមកស្តុបទុកនៅនឹងផ្ទះរបស់ឈ្មោះឃុន អឿន ភេទប្រុសអាយុ៣៩ស្ថិតនៅក្នុងភូមិតាសេកជ្រុំឃុំម៉ាឡៃស្រុកម៉ាឡៃ។

សមត្ថកិច្ចពុំបានបញ្ជក់លំអិតអំពីមុខទំនិញដែលបានបង្រ្កាបនោះទេដោយគ្រាន់តែប្រាប់ថា​ មានសាច់បង្កកជាច្រេីន​ប្រភេទ​ សាច់មាន់ ស្លាបមាន់ ប្រហិត ថ្នាំដុសធ្មេញ ប្រេងកូឡា ព្រមទាំងទំនិញចាប់ហួយជាច្រើនមុខទៀតសរុបទាំងអស់ចំនួន​៣រថយន្តធំ។

បើតាមប្រភពនានាបានអោយដឹងថា​ ត្រូវបានឈ្មួញនាំចូលជាប្រចាំតាំងពីថៃប្រកាសបិទច្រកព្រំដែន។មិនត្រឹមតែមានទំនិញនាំចូលទេ ក៍មានការនាំចេញជាទំនិញបារីនិងមនុស្សជាពលករខ្មែរថៃឆ្លងដែនចេញចូលស្ទើរតែរាល់ថៃ្ង​ ដោយសមត្ថកិច្ចកម្ពុជាឬថៃទេ​ បង្រ្កាប់បានជាបន្តបន្ទាប់នៅព្រំដែនស្រុកម៉ាឡៃនេះ។

ក្រោយការបង្រ្កាប់សមត្ថកិច្ចបានអោយម្ចាស់ផ្ទះឈ្មោះឃុន អឿន ធ្វើកិច្ចសន្យាឈប់ជួលទីតាំដាក់ទំនិញទៀតនិងនាំខ្លួនជាមួយរថយន្តអាសុីណាពណ៍សមួយគ្រឿងនិងទំនិញទាំងអស់យកទៅទីបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ ៕

Written by 

Related posts

Leave a Comment