នាព្រឹកថ្ងៃសៅរ៍ ១៤រោច ចែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជេីញចុះសួរសុខទុក្ខ លោកវរសេនីយ៍ឯក ហ៊ុល វុទ្ធី កងវិស្វកម្មកងទ័ពជើងគោក វីរកងទ័ពជួរមុខប្រចាំនៅទិសប្រាសាទតាក្របី ដែលត្រូវផ្សែងពុលកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ និងបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ បច្ចុប្បន្នកំពុងសម្រាកនៅគេហដ្ឋាន ស្ថិតនៅក្នុងភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
អញ្ជេីញចូលរួមក្នុងឱកាសនោះដែររួមមាន លោកអភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ/អង្គភាពនានាក្នុងខេត្ត លោកអភិបាលក្រុងស្វាយរៀង លោកស្រីចៅសង្កាត់ ព្រមទាំងអាជ្ញាធរជាច្រេីនរូបទៀត។
ឯកឧត្តមអភិបាលខេត្តនិងសហការីបាននាំមកនូវសម្ភារជាគ្រឿងឧបភោគ បរិភោគ និងថវិការបស់សម្តេចកិ្តសង្គហបណ្ឌិត ម៉ែន សំអន ចំនួន១លានរៀល .ថវិការបស់រដ្ឋបាលខេត្តចំនួន១លានរៀង និងថវិការបស់មន្ទីរ/អង្គភាពដែលបានចូលរួមដោយផ្ទាល់មួយចំនួនទៀតផងដែរ៕(CPP)




