រដ្ឋបាលខេត្តព្រះវិហារ ក្រោមការដឹកនាំ និងគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម គីមី រិទ្ធី អភិបាលខេត្ត បានរៀបចំកម្មវិធីកីឡារត់ម៉ារ៉ាតុង ក្រោមប្រធានបទ «ដើរដើម្បីសន្តិភាព» ដែលមានគោលបំណងលើកកម្ពស់សុខភាព និងបង្កើតទំនាក់ទំនងល្អក្នុងចំណោមជនភៀសខ្លួន។
កម្មវិធីនេះបានប្រារព្ធធ្វើឡើងសម្រាប់ជនភៀសខ្លួនដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម ស្ថិតនៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។ ដែលមានអ្នកចូលរួមសរុប ៧១១នាក់ ក្នុងនោះមានស្ត្រី ៣២៣នាក់ និងបុរស ៣៨៨នាក់ ក្នុងចម្ងាយ ៥គីឡូម៉ែត្រ ស្មេី២ជុំ ក្នុងបរិវេណមណ្ឌលសុវត្ថិភាព។(AKP)





