ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង នៅព្រឹកនេះបានប្រកាសសូមស្វាគមន៍កីឡាករពាក់អាវលេខ សៀង ចន្ធា ក្នុងលក្ខខណ្ឌទិញផ្តាច់កុងត្រាពីបឹងកេត ជាមួយតម្លៃខ្លួនផ្ទេរខ្ពស់ជាងគេបំផុតនៃប្រវត្តិសាស្ត្រក្លិបព្រះខ័នរាជស្វាយរៀង និងប្រវត្តិសាស្ត្រលីគកំពូលកម្ពុជា (ដែលត្រូវគេបង្ហើបមកថា២០ម៉ឺនដុល្លារសហរដ្ឋអាមេរិក) ដើម្បីត្រៀមប្រជែងលីគកំពូលកម្ពុជា រដូវកាលថ្មីខាងមុខនេះ។
សម្រាប់ការប្រកួតបើករដូវកាលថ្មី ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង នឹងទទួលស្វាគមន៍ក្រុមណាហ្គាវើលដ៍ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ នាកីឡដ្ឋានក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ៕
