តំណាងអចិន្ត្រៃយ៍របស់អ៊ីរ៉ង់ប្រចាំនៅអង្គការសហប្រជាជាតិ លោក Amir Saeid Iravani បានប្រាប់ក្នុងបទសម្ភាសន៍មួយថា ក្រុងតេអេរ៉ង់ មានសិទ្ធិក្នុងការបង្កើនសារធាតុអ៊ុយរ៉ាញ៉ូម ហើយមិនមានគម្រោងបញ្ឈប់សកម្មភាពនេះទេ។

អ្នកការទូតរូបនេះ បានកត់សម្គាល់ថា ការពង្រឹងគឺជាសិទ្ធិរបស់យើង ជាសិទ្ធិមិនអាចកាត់ផ្តាច់បាន ហើយយើងចង់អនុវត្តសិទ្ធិនេះ ដោយបន្ថែមថា អ៊ីរ៉ង់ គោរពយ៉ាងពេញលេញជាមួយសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយនៃអាវុធនុយក្លេអ៊ែរ (NPT) ដោយបន្ថែមថា ខ្ញុំគិតថាការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមនឹងមិនឈប់ទេ។
ទន្ទឹមនឹងនេះ អគ្គនាយកទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) លោក Rafael Grossi បានប្រាប់ឲ្យដឹងថា អ៊ីរ៉ង់ រក្សាទុកសមាសធាតុនៃកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ហើយអាចបន្តការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមឡើងវិញក្នុងរយៈពេល ២ ៣ ខែ។
គួរបញ្ជាក់ថា កន្លងមកមានការវាយប្រហារគំរាម និងដាក់សម្ពាធលើអ៊ីរ៉ង់ ពីសំណាក់ប្រទេសអ៊ីស្រាអែល និងអាមេរិក ដើម្បីឲ្យបញ្ឈប់កម្មវិធីនុយក្លេអ៊ែរ និងការចម្រាញ់អ៊ុយរ៉ាញ៉ូម ៕

ដោយ៖ ពេជ្រ