កីឡាករក្លឹប FC Falcons របស់ប្រទេសម៉ុងហ្គោលី បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាហើយ ដោយនឹងស្នាក់នៅនិងហ្វឹកហាត់នៅកីឡដ្ឋាន Akihiro Kato របស់ក្លឹបអង្គរថាយហ្គឺ នៅខេត្តសៀមរាប។
ក្លឹប FC Falcons បានធ្វើមកដល់ប្រទេសកម្ពុជាមុន១០ថ្ងៃ មុនការប្រកួតវគ្គចែកពូលពានរង្វាន់ AFC Challenge League 2025-2026 ចាប់ផ្ដើមនៅថ្ងៃទី ២៦ ខែតុលាឆ្នាំ២០២៥ ដែលក្លឹបព្រះខ័នរាជស្វាយរៀង ធ្វើជាម្ចាស់ផ្ទះក្នុងពូល D។
FC Falcons នឹងត្រូវប៉ះគ្នាជាមួយនឹងក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ វេលាម៉ោង ០៤:០០ ល្ងាច នាពហុកីឡដ្ឋានជាតិមរតកតេជោ៕
