ក្រុមគោព្រៃកម្ពុជា បានចាប់ផ្ដើមហ្វឹកហាត់ថ្ងៃដំបូងនៅទឹកដីនៃប្រទេសសិង្ហបុរី ដើម្បីត្រៀមការប្រកួតពានរង្វាន់ ASEAN Mitsubishi Electric Cup 2024 ដោយត្រូវជួបម្ចាស់ផ្ទះសិង្ហបុរី នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ស្អែកនេះ វេលាម៉ោង ៦:០០ នាទីល្ងាច នាកីឡដ្ឋាន National Stadium (Singapore)។
ក្នុងការហ្វឹកហាត់ថ្ងៃដំបូងនៅទឹកដីនៃប្រទេសសិង្ហបុរី គេក៏បានឃើញវត្តមានកីឡាករទើបចូលសញ្ជាតិ នេតូ រ៉ុនដុន ផងដដែរ ក្រោយអវត្តមានប្រកួតដំបូងទល់នឹងម៉ាឡេស៊ី ដោយសាររបូស។
សម្រាប់ការប្រកួតនេះគឺជាការប្រកួតលើកទី២របស់ក្រុមគោព្រៃកម្ពុជា ក្នុងពូល A នៃព្រឹត្តិការណ៍ខាងលើ បន្ទាប់ពីប្រកួតដំបូងកម្ពុជា ស្មើជាមួយម៉ាឡេស៊ី ដោយលទ្ធផល ២-២ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រុងភ្នំពេញ៕