ថ្ងៃទី ១៣ ខែតុលា ប្រធានរដ្ឋចិនលោកXiJinping បានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំថ្នាក់ដឹកនាំសកលស្តីពីស្ត្រី និងថ្លែងសុន្ទរកថាគន្លឹះ ដោយលើកឡើពីគំនិតផ្តួចផ្តើមថ្មី និងវិធានការថ្មីសម្រាប់ផ្តល់ការគាំទ្រដល់ការអភិវឌ្ឍកិច្ចការស្ត្រីជាសកល។ អ្នកនយោបាយសំខាន់ៗ អ្នកទទួលខុសត្រូវនៃអង្គការអន្តរជាតិ និងឥស្សរជនមជ្ឈដ្ឋានការងារស្ត្រីចិននិងបរទេសដែលចូលរួមកិច្ចប្រជុំបានលើកឡើងថា សុន្ទរកថារបស់ប្រធានរដ្ឋចិនលោកXi Jinping បានបង្ហាញពីបំណងរួមរបស់ប្រជាជននៃបណ្តាប្រទេសនានាដែលស្វែងរកសមភាពយេនឌ័រ ការអភិវឌ្ឍដោយគ្រប់ជ្រុងជ្រោយរបស់ស្ត្រី និងការរួមគ្នាកសាងពិភពលោកដែលប្រកបដោយសន្តិភាព សន្តិសុខ វិបុលភាព ភាពរីកចម្រើន និងភាពល្អបវរ ដែលបានបំពេញបន្ថែមកម្លាំងចលករដ៏ខ្លាំងក្លាសម្រាប់ការអភិវឌ្ឍកិច្ចការស្ត្រីជាសកល៕
