ការទស្សនាប្រាសាទអង្គរវត្ត ដើរចូលពីទិសខាងលិច ទេសចរគ្រប់រូបនឹងឃើញទិដ្ឋភាពដ៏ស្គឹមស្កៃ និងគោរពលើកតម្លៃប្រាសាទ

ការដែលចូលមកទស្សនាប្រាសាទអង្គរវត្ត ដើរចូលពីច្រកចូលទិសខាងលិច ទេសចរគ្រប់រូបនឹងអាចមើលឃើញនូវទិដ្ឋភាពនៃសំណង់ប្រាសាទអង្គរវត្តដែលជានិមិត្តរូបនៃព្រលឹងជាតិខ្មែរ លេចត្រដែតដ៏ស្គឹមស្កៃ លាយលំជាមួយធម្មជាតិ រុក្ខជាតិតូចធំនានា មានសោភ័ណភាពគ្មានគូប្រៀប។

មុននឹងចូលទៅដល់នៃប្រាង្គប្រាសាទ ទេសចរដើរឆ្លងកាត់ស្ពានហាល កសិន្ធុទឹក ខ្លោងទ្វារ ដែលមើលពីចម្ងាយទេសចរបានគយគន់កំពូលនៃប្រាសាទអង្គរវត្ត នាំឱ្យទេសចរបំភ្លេចមិនបាននូវស្នាដៃរចនាសម្ពន្ធស្ថាបត្យកម្មដូនតាខ្មែរ ក៏ដូចជាការគោរពលើកតម្លៃប្រាសាទអង្គរវត្តផង។ ដូច្នេះហើយ ទើបអាជ្ញាធរជាតិអប្សរា ខិតខំរៀបចំបរិវេណខាងមុខប្រាសាទអង្គរវត្ត ឱ្យសក្តិសមនឹងអច្ឆរិយៈវត្ថុនៅក្នុងសកលលោក សម្រាប់ទទួលទេសចរចម្រុះជាតិសាសន៍មកទស្សនាប្រាសាទអង្គរវត្ត៕

Written by 

Related posts

Leave a Comment