សហព័ន្ធបាល់ទាត់ឥណ្ឌូនេស៊ី បានសម្រេចបញ្ចប់តំណែងលោក Patrick Kluivert ពីគ្រូបង្វឹកក្រុមជម្រើសជាតិជាផ្លូវការហើយ បន្ទាប់ពីដឹកនាំក្រុមធ្លាក់ចេញពីវគ្គជម្រុះ World Cup 2026។
យោងតាមសេចក្តីប្រកាសរបស់ PSSI នៅថ្ងៃព្រហស្បតិ៍ ទី ១៦ ខែតុលានេះ បានឲ្យដឹងថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដោយមានការយល់ព្រមទៅវិញទៅមករវាង PSSI និងលោក Patrick ដែលបានចុះកិច្ចសន្យារយៈពេល ២ ឆ្នាំ។ ការសម្រេចចិត្តនេះក៏រួមបញ្ចូលការបណ្តេញចេញពីក្រុមគ្រូបង្វឹកសញ្ញាតិហូឡង់ទាំងមូលរួមទាំងគ្រូបង្វឹក U23 ឥណ្ឌូនេស៊ី លោក Gerard Vandenberg ផងដែរ៕
