​​គ្រូ​​ FC Arkadag ៖ យើង​នឹង​ប្រឹង​ឲ្យ​អស់​លទ្ធភាព​ដើម្បី​ឈ្នះការប្រកួតនេះ

ថ្លែងនៅក្នុងសន្និសិទកាសែតមុនការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន AFC Challenge League ជាមួយព្រះខ័នរាជស្វាយរៀង  លោក Ahmet Allaberdiyev គ្រូ​បង្វឹក FC Arkadag បាន​លើក​ឡើង​ថា គឺ​ត្រូវ​តែ​ឈ្នះ​តែ​ម្យ៉ាង​គត់​ដែល​នឹង​ផ្តល់​កូន​ក្រុម​របស់​លោក​​កាន់​តែ​មាន​ទំនុក​ចិត្ត និង​បទ​ពិសោធ​​សម្រាប់​អាជីព​របស់​ពួក​គេ។

លោកបានបន្ថែមថា«យើង​នឹង​ប្រឹង​ឲ្យ​អស់​លទ្ធភាព​ដើម្បី​ឈ្នះ ពី​ព្រោះ​វា​ជា​ការ​ប្រកួត​ដ៏​សំខាន់​សម្រាប់​ពួក​យើង។ វា​មិន​មែន​ជា​ការ​ងាយ​ស្រួល​ទេ​ដែល​ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ។ ពេល​យើង​ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ហើយ មាន​ន័យ​ថា យើង​កំពុង​ធ្វើ​រឿង​ត្រឹម​ត្រូវ​ហើយ។ យើង​នឹង​លើក​ពាន»។ លោក​សង្កត់​ថា ការ​លេង​នៅ​លើ​ទី​លាន​ដែល​មាន​អ្នក​គាំទ្រ​ពេញ​គឺ​រឹត​តែ​ធ្វើ​ឲ្យ​ពួក​គាត់​មាន​កម្លាំង​ចិត្ត និង​អារម្មណ៍​ពុះ​កញ្ជ្រោល​ដើម្បី​ជ័យជម្នះ»។

សូមជម្រាបថា FC Arkadag នឹងជួប ព្រះខ័នរាជស្វាយរៀង ​នៅពហុកីឡដ្ឋានជាតិមរតកតេជោ ​ ក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFC Challenge League 2024/2025 វេលាម៉ោង៧:០០ នាទីយប់ | ផ្សាយផ្ទាល់ BTV NEWS។ ដូច្នេះយើងរងចាំមើលថាតើល្ងាចនេះ​ ស្វាយរៀង ឬ FC Arkadag នឹងក្លាយជាម្ចាស់ជើងឯក AFC Challenge League រួមទាំងប្រាក់១លានដុល្លារ?៕

Written by 

Related posts

Leave a Comment