ករណីនៃជំងឺកូវីដ ១៩ បានកើនឡើងនៅក្នុងប្រទេសថៃ ជាមួយនឹងការឆ្លងសរុបចំនួន ៧១,០៦៧ នាក់ និងស្លាប់ចំនួន ១៩ នាក់ ដែលជាស្ថិតិនៅចន្លោះថ្ងៃទី ០១ ខែមករា ដល់ថ្ងៃទី ១៤ ខែឧសភា នេះបើយោងតាមមជ្ឈមណ្ឌលព័ត៌មានកូវីដ ១៩ របស់ប្រទេសនេះ។

ចំនួនករណីឆ្លងនៅតែបន្តកើនឡើង ជាមួយនឹងការផ្ទុះជាចង្កោមសំខាន់ៗចំនួនត្រូវបានកំណត់។ ការកើនឡើងនេះ កើតឡើងបន្ទាប់ពីរយៈពេលឈប់សម្រាកបុណ្យសង្ក្រាន្ត ក្នុងអំឡុងពេលនោះចំនួនករណីបានកើនឡើងជាលំដាប់។
ទន្ទឹមនោះ ទិន្នន័យពីនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ បង្ហាញពីកើនឡើងនៃប្រភេទ Omicron XEC នៅក្នុងប្រទេសថៃ ក្នុងអំឡុងខែមករា និងកុម្ភៈ។ អាជ្ញាធរ បានជំរុញឲ្យសាធារណជនបន្តប្រុងប្រយ័ត្ន តាមដានរោគសញ្ញា លាងដៃឲ្យបានញឹកញាប់ និងពាក់ម៉ាស់នៅកន្លែងមានមនុស្សច្រើន។

គួរបញ្ជាក់ថា ថៃ កំពុងរងការវាយប្រហារដោយ ប្រភេទនៃកូវីដ Omicron XEC ដែលទើបនឹងលេចចេញថ្មី ដែលត្រូវបានកំណត់អត្តសញ្ញាណដំបូងក្នុងប្រទេសអាឡឺម៉ង់ ក្នុងខែមិថុនា ឆ្នាំ ២០២៤ ហើយមានសន្ទុះឆ្លងលឿនខុសពីធម្មតា៕

ដោយ៖ ពេជ្រ