UN៖ ៧សប្ដាហ៍មកហើយ ដែលឡានដឹកជំនួយមិនអាចចូលដល់ហ្គាហ្សា ព្រោះអ៊ីស្រាអែលបិទផ្លូវ

ភ្នាក់ងារកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ បានឲ្យដឹងពីការអស់ស្តុកស្បៀងអាហារទាំងអស់របស់ខ្លួននៅក្នុងតំបន់ហ្គាហ្សា ជាកន្លែងដែលអ៊ីស្រាអែល រារាំងការដឹកជញ្ជូនជំនួយមនុស្សធម៌អស់រយៈពេល ៧ សប្តាហ៍ មកហើយ។

ភ្នាក់ងារនេះ បានព្រមានថា ស្បៀងគឺនៅសល់កញ្ចប់ចុងក្រោយក្នុងស្តុក ជិតអស់ហើយ ហើយអាចនឹងអស់ទាំងស្រុងនៅប៉ុន្មានថ្ងៃខាងមុខនេះ។

អ៊ីស្រាអែល បានកាត់ផ្តាច់ការដឹកជំនួយ តាំងពីថ្ងៃទី ២ ខែមីនា ហើយបន្តការវាយលុករបស់ខ្លួន ២ សប្តាហ៍ក្រោយមក បន្ទាប់ពីការផុតកំណត់នៃបទឈប់បាញ់រយៈពេល ២ខែ ដោយនិយាយថា នេះជាការដាក់សម្ពាធលើក្រុមហាម៉ាស់ ឱ្យដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់។

យោងតាមអង្គការសហប្រជាជាតិ បញ្ជាក់ថា អ៊ីស្រាអែល មានកាតព្វកិច្ចនៅក្រោមច្បាប់អន្តរជាតិ ដើម្បីធានាការផ្គត់ផ្គង់សម្រាប់ជនជាតិប៉ាឡេស្ទីន ២.១ លាននាក់ នៅក្នុងតំបន់ហ្គាហ្សា៕

ដោយ៖ ពេជ្រ                     

Written by 

Related posts

Leave a Comment