Trump អះអាងច្បាស់ណាស់ថា បានទូរស័ព្ទជាមួយលោក Xi តែចិនថា អត់ផង

ប្រធានាធិបតីអាមេរិកលោក Donald Trump បានអះអាងនៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តី Time ថា លោកបាននិយាយដោយផ្ទាល់តាមទូរស័ព្ទជាមួយប្រធានាធិបតីចិន Xi Jinping។ ទោះបីជាយ៉ាងណាក៏ដោយ លោកមិនបានផ្តល់ព័ត៌មានជាក់លាក់អំពីពេលនៃការហៅទូរស័ព្ទនេះទេ ខណដែលមន្ត្រីនៅក្នុងប្រទេសចិនបានបញ្ជាក់ថា វាមិនមានរឿងនោះកើតឡើងទេ។

លោក Trump បានធ្វើការកត់សម្គាល់បែបនេះនៅក្នុងបទសម្ភាសន៍កាលពីថ្ងៃអង្គារ ហើយវាត្រូវបានចេញផ្សាយនៅថ្ងៃសុក្រម្សិលមិញ។

លោកបានអះអាងថា លោក Xi ជាអ្នកដែលបានហៅទូរស័ព្ទទៅលោកហើយនៅពេលដែលអ្នកសារព័ត៌មានសួរថា តើអ្នកទាំងពីរបានពិភាក្សាលើបញ្ហាអ្វីខ្លះ តែលោកមិនបានផ្តល់ព័ត៌មានលម្អិតទេ។ លោក​បាន​បន្ថែម​ថា លោក​មិន​បាន​គិត​ថា ការ​ហៅ​ទូរស័ព្ទ​នេះ​ជា «សញ្ញា​នៃ​ភាព​ទន់ខ្សោយ» ក្នុង​នាម​លោក Xi នោះទេ។

លោក Trump ក្រោយមកត្រូវបានសួរដោយអ្នកសារព័ត៌មាននៅសេតវិមានថាតើការសន្ទនានេះបានកើតឡើងបន្ទាប់ពីការប្រកាសរបស់លោកអំពីវិធានការពន្ធគយកាលពីដើមខែនេះមឺនដែរឬទេ។ លោក​បបាឆ្លើយតបថា “ខ្ញុំ​មិន​ចង់​ធ្វើ​អត្ថាធិប្បាយ​អំពី​រឿង​នេះ​ទេ ប៉ុន្តែ​ខ្ញុំ​បាន​និយាយ​ជាមួយ​គាត់​លើបញ្ហាជាច្រើន​”។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន លោក Guo Jiakun បាន​បដិសេធ​ថា ការ​ហៅ​ទូរស័ព្ទបែប​នេះ​មិន​​បាន​កើត​ឡើងនោះ​ទេ។ លោកបានលើកទ្បើងថា “ ចិននិងអាមេរិកមិនមានការពិភាក្សា ឬការចរចាលើពន្ធនោះទ្បើយ។ សហរដ្ឋអាមេរិកមិនគួរធ្វើឱ្យសាធារណជនមានការភ័ន្តច្រឡំបែបនេះឡើយ”។

លោក Xi ហាក់ដូចជាកំពុងរៀបចំវិធានការផ្ទាល់ខ្លួនរបស់គាត់ ដើម្បីឆ្លើយតបទៅនឹងពន្ធគយ។ គាត់បានធ្វើជាប្រធានកិច្ចប្រជុំនៃបក្សកុម្មុយនិស្តដែលបានគូសបញ្ជាក់ការប្តេជ្ញាចិត្ត ដើម្បីបង្កើនផលិតកម្មកសិកម្ម។  លោកក៏បានសង្កត់ធ្ងន់លើការគាំទ្រចំពោះ ពហុភាគីនិយមរួមគ្នាជាមួយសហគមន៍អន្តរជាតិ និងការប្រឆាំងទៅនឹង សម្ពាធឯកតោភាគីផងដែរ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment