ប៉ាគីស្ថាន-បង់ក្លាដែស ពិភាក្សាពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងការពារជាតិ

ប្រធានគណៈកម្មាធិការសេនាធិការចម្រុះប៉ាគីស្ថាន ឧត្តមសេនីយ៍ Sahir Shamshad Mirza បានជួបជាមួយទីប្រឹក្សាជាន់ខ្ពស់បង់ក្លាដែស លោក Muhammad Yunus កាលពីថ្ងៃសៅរ៍ ខណៈដែលប្រទេសទាំង ២ បង្ហាញពីភាពរួបរួមគ្នាឡើងវិញ បន្ទាប់ពីការផ្លាស់ប្តូររដ្ឋាភិបាលនៅទីក្រុងដាកា កាលពីឆ្នាំមុន នៅពេលដែលអតីតនាយករដ្ឋមន្ត្រី Sheikh Hasina បង្ខំឱ្យលាលែងពីតំណែង ចំពេលមានការតវ៉ាដឹកនាំដោយយុវជន។

យោងតាមការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយរដ្ឋបាលលោក Yunus បានឱ្យដឹងថា  មន្ត្រីពិភាក្សាអំពីសារៈសំខាន់កាន់តែខ្លាំងឡើងនៃពាណិជ្ជកម្មទ្វេភាគី ការវិនិយោគ និងកិច្ចសហប្រតិបត្តិការការពារជាតិក្នុងអំឡុងពេលនៃកិច្ចប្រជុំនោះ។

 លោក Mirza បានបង្ហាញពីចំណាប់អារម្មណ៍របស់ប៉ាគីស្ថានក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ខណៈពេលដែលបានបញ្ជាក់ពីសក្តានុពលដ៏សំខាន់សម្រាប់កំណើនពាណិជ្ជកម្ម និងការតភ្ជាប់រវាងប្រទេសទាំងពីរ។

លោក Mirza ក៏បានប្រាប់ លោក Yunus ថា ប្រទេសរបស់យើងទាំងពីរនឹងគាំទ្រគ្នាទៅវិញទៅមក ដោយបន្ថែមថា ផ្លូវដឹកជញ្ជូនទ្វេភាគីរវាងការ៉ាជី និងឈីតាហ្គុងចាប់ផ្តើមដំណើរការរួចហើយ ខណៈដែលផ្លូវអាកាសដាកា-ការ៉ាជី រំពឹងថានឹងបើកក្នុងពេលឆាប់ៗ។

កាលពីខែសីហា ប៉ាគីស្ថាន និងបង់ក្លាដែស បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន ៦ ដែលត្រូវបានគេរំពឹងថានឹងធ្វើឱ្យការចូលរួមទ្វេភាគីកាន់តែស៊ីជម្រៅ ដែលរួមមានការធ្វើដំណើរដោយគ្មានទិដ្ឋាការសម្រាប់អ្នកការទូត និងមន្ត្រីរដ្ឋាភិបាល៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment