ការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៤/២៥ ដំណាក់កាលទី២ សប្តាហ៍ទី២៩ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥នេះ មាន២គូ ក្នុងតំបន់ Bottom ដោយក្រុមអាយអេសអាយ ដង្កោសែនជ័យ ទទួលក្រុមគីរីវង់សុខសែនជ័យ និងឡាយហ្វ ខេត្តព្រះសីហនុ ទទួលក្រុមសមាគមន៍បាល់ទាត់ក្រសួងមហាផ្ទៃ លេងនៅម៉ោង១៨៖០០នាទីដូចគ្នា។
សូមជម្រាបថាគិតត្រឹមសប្តាហ៍ទី៨ សម្រាប់តំបន់ Bottom អាយអេសអាយ ដង្កោសែនជ័យ ឈរលេខ៧ មាន៣៣ពិន្ទុ ខណៈគីរីវង់សុខសែនជ័យ ឈរលេខ៩ មាន១៨ ។ចំណែកឡាយហ្វ ខេត្តព្រះសីហនុ ឈរលេខ១០ មាន១៦ពិន្ទុ និងក្រសួងមហាផ្ទៃ នៅបាតតារាងមាន៥ពិន្ទុ៕
