អ្នកការទូតអាល្លឺម៉ង់ ថា ក្រុងប៊ែរឡាំង នឹងធានាសុវត្ថិភាពអ៊ុយក្រែននារដូវរងាឆ្នាំនេះ

រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Johann Wadephul បាននិយាយថា យើងនឹងឃើញកាន់តែច្បាស់ពីអនាគតរបស់អ៊ុយក្រែន នារដូវរងាខាងមុខនេះ។

អ្នកការទូតជាន់ខ្ពស់របស់អាល្លឺម៉ង់រូបនេះ បានលើកឡើងក្នុងអំឡុងពេលទស្សនកិច្ចនៅទីក្រុងព្រុចសែលថា រដូវរងាឆ្នាំនេះនឹងបង្ហាញពីជោគវាសនាទីក្រុងគៀវ។

លោក បានសន្និដ្ឋានថា អ៊ុយក្រែន នឹងបាត់បង់សមត្ថភាពក្នុងការការពារខ្លួនដោយគ្មានជំនួយបន្ថែមពីលោកខាងលិច។

យោងតាមលោក អះអាងថា អាល្លឺម៉ង់ មានការទទួលខុសត្រូវពិសេសក្នុងរឿងនេះ។ លោក Wadephul បានសង្កត់ធ្ងន់ថា ទីក្រុងប៊ែរឡាំង ត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រទីក្រុងគៀវ។

កាលពីខែមុន លោក បានអំពាវនាវឱ្យបណ្តាប្រទេសនៅអឺរ៉ុបពិចារណាបញ្ជូនប្រព័ន្ធការពារដែនអាកាសទៅកាន់អ៊ុយក្រែន។ អាល្លឺម៉ង់ នៅតែជាអ្នកផ្គត់ផ្គង់ជំនួយយោធាធំជាងគេទីពីរដល់អ៊ុយក្រែន បន្ទាប់ពីអាមេរិក៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment