ខេត្តតាកែវ ៖ លោកវ៉ីសំណាង អភិបាលខេត្តតាកែវ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញប្រលែង កូនត្រីចម្រុះពណ៌ ត្រីនាងចម ត្រីកន្ទុយបី ប្រមាណ ៥ពាន់ក្បាល ចូលក្នុងបឹងតាកែវ ។
លោក វ៉ី សំណាង អភិបាលខេត្តបានមានប្រសាសន៍អោយដឹងថា បច្ចុប្បន្ននេះអាជ្ញាធរខេត្តបានប្រឹងប្រែងកសាងអភិវឌ្ឍន៍សួនច្បារមាត់បឹងដូចដាំដើមឈើលម្អតាមមាត់បឹងនិងបានកសាងផ្លូវក្រវ៉ាត់បឹងតាកែវព្រមទាំងតុបតែងលម្អផ្ទៃបឹងក្រោយដាក់រូបបេះដូងនិងសរសេរពាក្យស្លោកខ្ញុំស្រឡាញ់តាកែវនៅកណ្ដាលបឹងក្នុងគោលបំណងឲ្យខេត្តតាកែវប្រហែលជាខេត្តមួយដែលមានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិអន្តរជាតិមកលេងកំសាន្តនិងដើម្បីស្វាគមន៍ការបុណ្យទន្លេដែលខេត្តតាកែវរៀបចំនៅពេលឆាប់ៗខាងមុខ។
លោក សៅ កុសល នាយខ័ណ្ឌរដ្ឋបាលជលផលខេត្តតាកែវបានអោយដឹងថា ដោយមានការណែនាំពីលោកអភិបាលខេត្តតាកែវ រដ្ឋបាលជលខេត្តតាកែវបានធ្វើពិធីព្រលែងកូនត្រីចម្រុះពណ៍ចូលបឹងតាកែវប្រមាណ៥ពាន់ក្បាលដើម្បីបង្កើនសោភ័ណ្ឌផ្ទៃបឹង បង្កការកម្សាន្តសប្បាយដល់បងប្អូនប្រជាពលរដ្ឋមកកម្សាន្តនៅមាត់បឹងជាពិសេសដើម្បីទាក់ទាញភ្ញៀវទេសចរចូលមកលេងកម្សាន្តនៅក្រុងដូនកែវ ដែលជាបេះដូង នៃខេត្តតាកែវអោយកាន់តែច្រើនថែមទៀត។ត្រាំកក់