លោក ពូ ទីន ៖ កាំជ្រួចប្រភេទថ្មី Oreshnik អាចនឹង​ត្រូវ​​ប្រើ​ ដើម្បី​វាយ​ប្រហារ​ក្រុងគៀវ

ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បាននិយាយថា យោធារុស្ស៊ីមានកាំជ្រួចរយៈចម្ងាយឆ្ងាយ និងមានកម្លាំងខ្លាំងជាងឧបករណ៍ដែលលោកខាងលិចផ្គត់ផ្គង់ដល់អ៊ុយក្រែន។ លោកថា អាវុធទំនើបខាងលើនេះអាចនឹងត្រូវប្រើដើម្បីបាញ់ទៅទីក្រុងគៀវ។

លោកពូទីនបានថ្លែងបែបនេះក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរបស់អង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) នៅរដ្ឋធានីកាហ្សាក់ស្ថាន។ លោកថា ប្រព័ន្ធកាំជ្រួចមីស៊ីលរយៈចម្ងាយខ្លី Iskander របស់រុស្ស៊ីមានសមត្ថភាពប្រហាក់ប្រហែលនឹងប្រព័ន្ធមីស៊ីលATACMS ប្រភេទកែសម្រួលថ្មីដែលផលិតដោយសហរដ្ឋអាមេរិក ប៉ុន្តែវាមានរយៈចម្ងាយឆ្ងាយជាងនេះ។ 

លោកបានបន្ថែមថា ប្រព័ន្ធ PrSM (Precision Strike Missile) ថ្មីរបស់អាមេរិក គឺមិនប្រសើរជាងអាវុធមីស៊ីលសមភាគីរុស្ស៊ីនោះទេទាក់ទងនឹងលក្ខណៈនៃប្រសិទ្ធភាព។

កាលពីដើមខែនេះ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងបារាំងបានអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយដែលពួកគេបានផ្គត់ផ្គង់មុននេះ ដើម្បីធ្វើការវាយប្រហារលើទឹកដីរុស្ស៊ីដែលទទួលស្គាល់ជាអន្តរជាតិ ខណដែលការវាយប្រហារបែបនេះជាច្រើនលើកបានកើតឡើងរួចហើយ។ កងកម្លាំងរបស់ទីក្រុង Kiev បច្ចុប្បន្នត្រូវបានបំពាក់ដោយមីស៊ីទំនើប ATACMS របស់អាមេរិក ក៏ដូចជាកាំជ្រួច Storm Shadow របស់អង់គ្លេស និងកាំជ្រួច SCALP របស់បារាំង។

លោក ពូ ទីន ថ្លែងថា ជាការពិតណាស់ យើងដឹងថាតើប្រព័ន្ធអាវុធដែលពាក់ព័ន្ធមានចំនួនប៉ុន្មានដែលគូប្រជែងរបស់យើងមាន។  កន្លែងដែលពួកគេមាននោះ តើមានទីតាំងនៅណា តើសព្វាវុធប៉ុន្មានត្រូវបានបញ្ជូនទៅអ៊ុយក្រែន និងចំនួនប៉ុន្មានត្រូវបានគ្រោងនឹងប្រគល់បន្ថែមទៀត។

ប្រធានាធិបតីរុស្ស៊ីបានបញ្ជាក់ឲ្យដឹងថា ទោះបីជាពួកគេខិតខំបញ្ជូនអាវុធទំនើបៗ និងច្រើនកម្រិតណាក៏ដោយឲ្យអ៊ុយក្រែន ក៏វាមិនអាចកែប្រែស្ថានការណ៍នៅសមរភូមិនោះដែរ ខណដែលយើងនៅតែមានប្រៀបលើសត្រូវ។

លោក​ក៏​បាន​ចង្អុល​បង្ហាញ​ថា ទីក្រុង​ម៉ូស្គូ​មាន​ប្រៀប​លើស​អ្នក​គាំទ្រ​លោក​ខាង​លិច​របស់​អ៊ុយក្រែន​យ៉ាង​ច្រើនណាស់​ក្នុង​លក្ខខណ្ឌ​នៃ​ការ​ផលិត​អាវុធ​រយៈ​ចម្ងាយ​ឆ្ងាយ។លោកថា សម្រាប់ទិន្នផលនៃប្រព័ន្ធមីស៊ីលដែលពាក់ព័ន្ធនៅក្នុងប្រទេសរុស្ស៊ីវាខ្ពស់ជាងដប់ដងនិងច្រើនជាងការផលិតរួមគ្នានៅក្នុងប្រទេសណាតូទាំងអស់ ហើយនៅឆ្នាំក្រោយនេះវានឹងកើនឡើង ២៥-៣០% ឯណោះ។ លោកក៏បានកត់សម្គាល់ថា ឃ្លាំងអាវុធរបស់រុស្ស៊ី រួមមានកាំជ្រួចបើកបរ Kalibr ក៏ដូចជាមីស៊ីលល្បឿនលឿនជាងសំឡេង Kinzhal និង Zircon ហើយបើនិយាយពីលក្ខណៈនៃឥទ្ធិពលរបស់វាគឺមិនមានអាវុធណាមកប្រៀបវាបានទេនៅលើពិភពលោក។ លោក​បាន​បន្ត​ថា ផលិតកម្មយោធាសំខាន់ៗទាំងនោះ​ ​ឥឡូវ​នេះ​កំពុង​ត្រូវ​បាន​ពង្រីក​បន្ថែម​ទៀត។ 

លោកពូទីនបានសន្យាថានៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ប្រព័ន្ធអាវុធដែលមានសំឡេងលឿនទំនើបថ្មីនឹងត្រូវបានបញ្ចូលទៅក្នុង “ម៉ឺនុយ” សម្រាប់ឧស្សាហកម្មយោឌារបស់ប្រទេសរុស្ស៊ីថែមទៀត៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment