កងកម្លាំងការពារអ៊ីស្រាអែល បានរាយការណ៍ពីការបំពានជាច្រើនលើកិច្ចព្រមព្រៀងបទឈប់បាញ់នៅលីបង់ ដោយពួកហេសបូឡា។
IDF បានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍មួយអំពីការកត់ត្រាសកម្មភាពគំរាមកំហែង ក្នុងរយៈពេលមួយថ្ងៃកន្លងមកដ៏គួរឱ្យសង្ស័យជាច្រើនរបស់អង្គការភេរវករហេសបូឡា និងការរំលោភលើលក្ខខណ្ឌនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ។
IDF បានបញ្ជាក់ពីករណីដែលខ្លួនចាត់វិធានការក្នុងរយៈពេលប៉ុន្មានម៉ោងថ្មីៗនេះ ដើម្បីទប់ស្កាត់ក្រុមភេរវករបន្ថែមពីការឈានទៅដល់ភាគខាងត្បូងនៃប្រទេសលីបង់ ។
ទន្ទឹមនោះ កាលពីថ្ងៃព្រហស្បតិ៍ IDF អះអាងពីការប្រទះឃើញសកម្មភាពភេរវករ នៅឯឃ្លាំងផ្ទុកគ្រាប់រ៉ុក្កែតហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ ហើយក៏បានធ្វើការវាយប្រហារតាមអាកាសលើទីតាំងនោះតែម្ដង។ នោះជាការវាយប្រហារលើកដំបូងរបស់កងទ័ពអាកាសអ៊ីស្រាអែល លើគោលដៅក្រុមហេសបូឡាក្នុងប្រទេសលីបង់ បន្ទាប់ពីបទឈប់បាញ់រវាងភាគីទាំង ២ ចាប់ផ្តើម ៕
ដោយ៖ ពេជ្រ