រថក្រោះអ៊ីស្រាអែល បានបាញ់សំដៅហ្វូងមនុស្សដែលឈរចាំរថយន្តដឹកទំនិញ នៅតំបន់ហ្គាហ្សា កាលពីថ្ងៃអង្គារ ដោយសម្លាប់មនុស្សយ៉ាងហោចណាស់ ៥៩ នាក់។ នេះបើយោងតាមក្រុមគ្រូពេទ្យប្រចាំតំបន់។

វីដេអូដែលចែកចាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បង្ហាញពីសាកសពជាច្រើនដែលត្រូវបានសម្លាប់ នៅតាមផ្លូវមួយក្នុងទីក្រុង Khan Younis ក្នុងភាគខាងត្បូងតំបន់ហ្គាហ្សាស្ទ្រីប។
យោធាអ៊ីស្រាអែល ដែលកំពុងធ្វើសង្រ្គាមជាមួយពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនដឹកនាំដោយក្រុមហាម៉ាសនៅហ្គាហ្សា ចាប់តាំងពីខែតុលា ឆ្នាំ ២០២៣ បានទទួលស្គាល់ ចំពោះការវាយប្រហារនេះ ។
យោងតាមសាក្សី បាននិយាយថា រថក្រោះអ៊ីស្រាអែល បាញ់ផ្លោងយ៉ាងហោចណាស់ ២ គ្រាប់ សំដៅលើហ្វូងមនុស្សរាប់ពាន់នាក់ដែលប្រមូលផ្តុំគ្នាតម្រង់ជួរឈរចាំការចែកជំនួយ នៅលើផ្លូវធំភាគខាងកើតក្រុង Khan Younis ។
គួរបញ្ជាក់ថា ការវាយប្រហារសំដៅហ្វូងមនុស្សតម្រង់ជួរចាំយកជំនួយ តែងតែកើតមានជារឿយៗក្នុងរយៈពេលចុងក្រោយនេះ ដែលទង្វើនេះបិភពលោក ថ្កោលទោសយ៉ាងធ្ងន់ធ្ងរ ៕

ដោយ៖ ពេជ្រ