លោក Frank Lampard ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីនៃក្លឹប Championship គឺក្លឹប Coventry City ក្នុងកិច្ចសន្យារយៈពេលពីរឆ្នាំកន្លះពោលគឺរហូតដល់ខែមិថុនា ឆ្នាំ២០២៧។
អតីតខ្សែបម្រើ Chelsea និងអង់គ្លេសវ័យ៤៦ឆ្នាំរូបនេះបានឡើងកាន់តំណែងជាមួយក្លឹបឈរលេខ១៧ក្នុងតារាង Championship មាន២ពិន្ទុលើសក្រុមត្រូវកាត់ចោល។ លោក Lampard នឹងស្នងតំណែងពីលោក Mark Robins ដែលត្រូវបានបណ្តេញចេញពីតំណែងកាលពីដើមខែនេះ បន្ទាប់ពីគ្រប់គ្រងក្លិបរយៈពេល៧ឆ្នាំកន្លះ ៕