Newcastle United បានខិតទៅជិតការបញ្ចប់ការរង់ចាំរយៈពេល ៥៦ ឆ្នាំដើម្បីឈ្នះពានរង្វាន់ធំមួយ ខណៈដែលពួកគេទទួលបានកៅអីមួយក្នុងវគ្គផ្តាច់ព្រ័ត្រ League Cup ជាមួយនឹងជ័យជម្នះលើក្រុម Arsenal ២-០ នៅកីឡដ្ឋាន St James’ Park កាលពីយប់មិញដើម្បីបញ្ចប់ការទទួលជ័យជម្នះសរុបទាំង២ជើង៤-០ ។
២គ្រាប់របស់ក្រុមម្ចាសផ្ទះ Newcastle យប់មិញ រកបានដោយកីឡាករ Jacob Murphy (១៩)និងកីឡាករ Anthony Gordon (៥២) ។ លទ្ធផលនេះធ្វើឲ្យ Newcastle បានធនាកៅអីវគ្គផ្តាច់ព្រ័ត្រ League Cup ជាលើកទី២ក្នុងរយៈពេល ៣ រដូវកាលរបស់ពួកគេផងដែរ។
Newcastle មិនបានឈ្នះពានធំតាំងពីឆ្នាំ១៩៥៥ មកម្លះ ហើយអាចនឹងលេងប៉ះ Liverpool ឬ Tottenham Hotspur នៅវគ្គផ្តាច់ព្រ័ត្រ Wembley នៅខែក្រោយ ខណៈពួកគេធ្លាប់សង្ឃឹមថានឹងឈ្នះពានធំកាលពីឆ្នាំ ២០២៣ ប៉ុន្តែបានចាញ់នៅវគ្គផ្តាច់ព្រ័ត្រក្រោមថ្វីជើងក្រុម Manchester United ៕
