កាលពីម្សិលមិញអ្នកចាត់ការទូទៅក្លិបព្រះខ័នរាជស្វាយរៀង បានជួបប្រជុំពិភាក្សាគ្នាជាមួយនាយកប្រតិបត្តិពហុកីឡដ្ឋានជាតិមរតកតេជោ ឯកឧត្ដម សេង តុលា អំពីការរៀបចំការប្រកួតពានរង្វាន់លំដាប់ទី៣ទ្វីបអាស៊ី វគ្គ៨ក្រុមចុងក្រោយជើងទី១ ពាន AFC Challenge League 2024-2025 រវាងក្លិបព្រះខ័នរាជស្វាយរៀង និងក្រុមភ្ញៀវក្លិប Shan United របស់មីយ៉ាន់ម៉ា ដែលប្រកួតនៅពហុកីឡដ្ឋានជាតិមរតកតេជោ។
សូមជម្រាបថា វគ្គ៨ក្រុមចុងក្រោយជើងទី១ ពាន AFC Challenge League 2024-2025 រវាងក្លិបព្រះខ័នរាជស្វាយរៀងនិង ក្រុមភ្ញៀវក្លិប Shan United នឹងធ្វើឡើងនៅថ្ងៃទី៦ ខែមិនា ឆ្នាំ២០២៥ខាងមុខនេះ៕

