ត្រាំ បន្ថយពន្ធពីឥណ្ឌា ៧ភាគរយ ក្រោយ Modi ប្ដេជ្ញាបង្កើនការទិញទំនិញអាមេរិក

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះនៅលើ Truth Social ថា សហរដ្ឋអាមេរិក និងឥណ្ឌា បានព្រមព្រៀងគ្នាលើកិច្ចព្រមព្រៀងស្តីពីលក្ខខណ្ឌបន្ថែមនៃពាណិជ្ជកម្មទ្វេភាគី។

លោក ត្រាំ បានលើកឡើងថា ដោយសារមិត្តភាព និងការគោរពចំពោះលោកនាយករដ្ឋមន្ត្រី Modi ហើយតាមការស្នើសុំរបស់លោក យើងយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងឥណ្ឌា ដែលសហរដ្ឋអាមេរិកនឹងគិតពន្ធទៅវិញទៅមកដោយបន្ថយពី ២៥ ភាគរយ មកត្រឹម ១៨ ភាគរយ។

មេដឹកនាំអាមេរិក បានបន្ថែមថា លោកនាយករដ្ឋមន្ត្រី Modi ក៏បានប្តេជ្ញាចិត្តថានឹងទិញទំនិញអាមេរិកក្នុងកម្រិតខ្ពស់ជាងនេះ បន្ថែមពីលើថាមពល បច្ចេកវិទ្យា កសិកម្ម ធ្យូងថ្ម និងផលិតផលជាច្រើនទៀត៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment