ត្រាំ៖ អាមេរិក កំពុងចរចាជាមួយមនុស្សកំពូលៗរបស់គុយបា លើកិច្ចព្រមព្រៀង

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយ កាលពីថ្ងៃអាទិត្យថា ទីក្រុងវ៉ាស៊ីនតោន កំពុងមានកិច្ចចរចាជាមួយថ្នាក់ដឹកនាំរបស់ទីក្រុង Havana ដើម្បីសម្រេចបានកិច្ចព្រមព្រៀងមួយ។

កិច្ចពិភាក្សានេះ កើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីលោក បានគំរាមកំហែងដល់សេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះរបស់ប្រទេសគុយបាជាមួយនឹងការបិទផ្លូវប្រេង។

លោក បានប្រាប់អ្នកយកព័ត៌មាននៅរដ្ឋ Florida ថា គុយបាគឺជាប្រទេសមួយដែលកំពុងបរាជ័យ បន្ទាប់ពីបាត់បង់ការគាំទ្រពីវេណេស៊ុយអេឡា។ ដូច្នេះយើងកំពុងជជែកជាមួយគុយបា ដើម្បីវាយតម្លៃកិច្ចព្រមព្រៀងក្នុងកម្រិតជាក់ស្ដែងណាមួយ។

រដ្ឋបាលទីពីររបស់លោក បាននិងកំពុងបង្កើនសម្ពាធលើប្រទេសកោះដែលគ្រប់គ្រងដោយកុម្មុយនិស្តនៅភាគខាងត្បូងរដ្ឋផ្លរីដា ចាប់តាំងពីសហរដ្ឋអាមេរិក ចាប់ខ្លួនមេដឹកនាំ​វេណេ​ស៊ុយអេឡាលោក Nicolas Maduro កាលពីថ្ងៃទី ៣ ខែមករា ដែលប្រទេសរបស់លោកជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ទីក្រុង Havana និងជាប្រភពដ៏សំខាន់សម្រាប់ការនាំចេញប្រេងទៅកាន់ប្រទេសគុយបា។

នៅថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីអាមេរិករូបនេះ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិដែលគំរាមកំហែងដាក់ពន្ធបន្ថែមលើប្រទេសដែលលក់ប្រេងទៅឱ្យប្រទេសគុយបា៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment