ត្រាំ ថាមិនចង់វែងឆ្ងាយជាមួយគុយបាទេ ហើយទទូចឱ្យកោះនេះធ្វើកិច្ចព្រមព្រៀងមួយ

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោក មានបំណងចង់ដោះស្រាយ «កិច្ចព្រមព្រៀង» ជាមួយប្រទេសគុយបា មិនមែនបង្កវិបត្តិនៅក្នុងប្រទេសនោះទេ។

មេដឹកនាំអាមេរិករូបនេះ បានប្រាប់អ្នកយកព័ត៌មានថា មិនចាំបាច់មានវិបត្តិមនុស្សធម៌ទេ។ ខ្ញុំគិតថាពួកគេប្រហែលជាស្ដាប់យើង ហើយចង់ចាប់ផ្ដើមកិច្ចព្រមព្រៀង។

កាលពីសប្ដាហ៍មុន រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez Parrilla បានបញ្ជាក់ពីការប្រកាស «អាសន្នអន្តរជាតិ» ដោយសារតែការគំរាមកំហែងមិនធម្មតាពីសហរដ្ឋអាមេរិក។

លោក បានបង្ហោះនៅលើ X ថា ប្រជាជនគុយបា ដោយមានសាមគ្គីភាពពីសហគមន៍អន្តរជាតិ យល់ឃើញថា ស្ថានភាពទាក់ទងនឹងរដ្ឋាភិបាលអាមេរិក គឺជាគ្រោះថ្នាក់មិនធម្មតា ដែលមានគំនិតស្តាំនិយមថ្មីប្រឆាំងគុយបាលើសន្តិសុខជាតិ និងគោលនយោបាយការបរទេសរបស់ប្រទេសទាំងអស់។

លោក បានបន្ថែមថា អាមេរិក កំពុងធ្វើសកម្មភាព ប៉ះពាល់ដល់សន្តិភាព និងសន្តិសុខអន្តរជាតិ និងការរស់រានមានជីវិតរបស់មនុស្សជាតិ នៅចំពោះមុខការគំរាមកំហែងនុយក្លេអ៊ែរ និងការប្រែប្រួលអាកាសធាតុ ហើយសូមប្រកាសអាសន្នអន្តរជាតិ ទាក់ទងនឹងការគំរាមកំហែងនោះ។

កាលពីថ្ងៃព្រហស្បតិ៍ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដែលកំណត់យកពន្ធលើប្រទេសណាដែលផ្តល់ប្រេងដល់គុយបា។ 

ទោះជាយ៉ាងណា អ្នកការទូតកំពូលគុយបា បានថ្កោលទោសវិធានការទាំងនេះ ដែលថានាំឱ្យមានការបិទខ្ទប់ទាំងស្រុងនៃការផ្គត់ផ្គង់ប្រេង។វិធានការទាំងនេះ រំលោភលើគោលការណ៍ទាំងអស់នៃពាណិជ្ជកម្មសេរី និងបង្កើតលក្ខខណ្ឌរស់នៅដ៏អាក្រក់សម្រាប់ប្រជាជនគុយបា៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment